ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។
លោកុប្បត្តិ 44:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅតាំងពីព្រលឹម។ ព្រះគម្ពីរខ្មែរសាកល លុះភ្លឺឡើង អ្នកទាំងនោះក៏ត្រូវគេបញ្ជូនទៅ គឺពួកគេ និងលារបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះភ្លឺឡើង គេក៏ឲ្យអ្នកទាំងនោះចេញទៅ ព្រមទាំងលារបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ នឹងលារបស់គេដែរ អាល់គីតាប លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់យ៉ាកកូបដឹកលាចាកចេញទៅតាំងពីព្រលឹម។ |
ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។
ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ?