ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​នៅ​កន្លែងសំណាក់ ម្នាក់​ក្នុងពួកគេ​បាន​បើក​បាវ​របស់ខ្លួន​ដើម្បី​ដាក់​ចំណី​ឲ្យ​លា​របស់ខ្លួន នោះ​គាត់​ឃើញ​ប្រាក់​របស់ខ្លួន ហើយ​មើល៍! វា​នៅ​មាត់​បាវ​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ នឹង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ

សូមមើលជំពូក

អាល់គីតាប

លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ​យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ពោល​ទៀត​ថា៖ «នៅ​ផ្ទះ​យើង​មាន​ចំបើង និង​ស្មៅ​ស្ងួត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​មាន​កន្លែង​ជូន​អស់​លោក​ស្នាក់​ដែរ»។


ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។


ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។


កាល​បងប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់‌ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។


ពួក​គេ​ប្រញាប់‌ប្រញាល់​ទម្លាក់​បាវ​ស្រូវ​រៀងៗ​ខ្លួន​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ។


ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះ‌អម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។


គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។


នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។