លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។
លោកុប្បត្តិ 41:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូណ៌។ ព្រះគម្ពីរខ្មែរសាកល ឯក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរ ដីបានបង្កើតផលយ៉ាងច្រើនលើសលប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូរហូរហៀរនោះ ដីបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងឆ្នាំសម្បូរទាំង៧នោះ ដីបានបង្កើតផលជាបរិបូរ អាល់គីតាប ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្តល់ភោគផលយ៉ាងច្រើនបរិបូណ៌។ |
លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។
គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។
កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌ នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើន ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង សូមឲ្យប្រជាជនកើនចំនួនឡើង ដូចស្មៅនៅតាមទីវាល។