ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 40:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​យប់​មួយ លោក​ទាំង​ពីរ គឺ​មហា‌តលិក​ថ្វាយ​ស្រា និង​មហា‌តលិក​ថ្វាយ​នំប៉័ង​ដែល​ជាប់​ឃុំ‌ឃាំង​នោះ បាន​យល់​សប្តិ​រៀងៗ​ខ្លួន តែ​មាន​អត្ថន័យ​ប្លែកៗ​ពី​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប​ដែល​ជាប់ឃុំឃាំង​នៅក្នុង​គុក ពួកគេ​ទាំង​ពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ គឺ​ម្នាក់ៗ​បាន​យល់សប្តិ​នៅក្នុង​យប់​តែមួយ ដែល​យល់សប្តិ​របស់ពួកគេ​មាន​អត្ថន័យ​រៀងៗខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​យប់​មួយ មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក បាន​យល់​សប្តិ​ទាំង​ពីរ​នាក់ ដែល​សប្តិ​នោះ​មាន​អត្ថ‌ន័យ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​កាល​១​យប់​នោះ នាយ​ពិសេស​ថ្វាយ​ពែង នឹង​មេ​ដុត​នំ​ថ្វាយ​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក គេ​បាន​យល់​សប្តិ​ទាំង​២​នាក់ ដែល​សប្តិ​នោះ​មាន​សំរាយ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន

សូមមើលជំពូក

អាល់គីតាប

មាន​យប់​មួយ អ្នក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​ដែល​ជាប់​ឃុំ​ឃាំង​នោះ បាន​យល់​សប្តិ​រៀងៗ​ខ្លួន តែ​មាន​អត្ថន័យ​ប្លែកៗ​ពី​គ្នា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 40:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​រូប​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះចៅ​អេស៊ីប​ជា​ម្ចាស់​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា និង​ម្នាក់​ទៀត​មាន​នាទី​ថ្វាយ​នំប៉័ង។


មេ​បញ្ជា​ការ​ប្រគល់​លោក​ទាំង​ពីរ​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ។ ក្រោយ​ពី​បាន​ជាប់​ឃុំ‌ឃាំង​មួយ​រយៈ​មក


ព្រលឹម​ឡើង លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូត‌ស្រងាត់


គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។


ទូលបង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។


នៅ​យប់​នោះ ព្រះ‌រាជា​ផ្ទំ​មិន​លក់ ស្ដេច​បញ្ជា ឲ្យ​គេ​យក​សៀវភៅ ដែល​មាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិ‌សាស្ត្រ ហើយ​គេ​ក៏​អាន​ថ្វាយ​ស្ដេច។


ពេល​នោះ លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ!


យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។


“លោក​បេល‌ថិស្សា‌សារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌អម្ចាស់ សម្តែង​ឲ្យ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។