ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។
លោកុប្បត្តិ 4:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។ ព្រះគម្ពីរខ្មែរសាកល ឡាមេកយកប្រពន្ធពីរ ម្នាក់ឈ្មោះអ័ដា ហើយម្នាក់ទៀតឈ្មោះស៊ីឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡាមេកមានប្រពន្ធពីរ មួយឈ្មោះនាងអ័ដា មួយទៀតឈ្មោះនាងស៊ីឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា អាល់គីតាប ឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះ អដា ម្នាក់ទៀតឈ្មោះស៊ីឡា។ |
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។
ហេតុនេះ បុរសចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។
នាងអដាបង្កើតកូនមួយឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។
លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖ «អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ! ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ! ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។
លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។