កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
លោកុប្បត្តិ 38:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត កូនប្អូនកើតចេញមក ទាំងមានអំបោះក្រហមនៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ប្អូនប្រុសរបស់វាដែលមានអំបោះក្រហមនៅដៃបានចេញមក ដូច្នេះគេដាក់ឈ្មោះកូននោះថា សេរ៉ាស៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ប្អូនរបស់វាដែលមានអំបោះក្រហមនៅដៃក៏កើតចេញមក ហើយគេដាក់ឈ្មោះកូននោះថា "សេរ៉ាស" ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះ ប្អូនវាដែលមានអំបោះក្រហមនៅដៃក៏សំរាលមក ហើយគេដាក់ឈ្មោះថា សេរ៉ាស។ អាល់គីតាប បន្ទាប់មកទៀតកូនប្អូនកើតចេញមក ទាំងមានអំបោះក្រហម នៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។ |
កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
ក្រោយមក លោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខព្រះចៅអធិរាជ។
លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម