ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ឌីសុន លោក​អេ‌ស៊ើរ និង​លោក​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី នៅ​ស្រុក​សៀរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មេដឹកនាំ​ឌីសុន មេដឹកនាំ​អេស៊ើរ និង​មេដឹកនាំ​ឌីសាន​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិហូរី តាមលំដាប់​មេដឹកនាំ​របស់ពួកគេ​នៅ​ស្រុក​សៀរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឌីសុន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឌីសសុន​១ អេស៊ើរ​១ ហើយ​ឌីសាន​១ នោះ​សុទ្ធ​តែ​ជា​មេ ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ​តាម​មេ​គេ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក

អាល់គីតាប

ឌីសូន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ ជា​មេ​កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី នៅ​ស្រុក​សៀរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែល‌បារ៉ាន ដែល​នៅ​ជិត​វាល​រហោ‌ស្ថាន។


ឌីសុន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​ជន‌ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។


រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូថាន លោក​សូបាល លោក​ស៊ីបៀន លោក​អណា


មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ


បន្ទាប់​មក លោក​នាំ​ពួក​មេ‌ទ័ព ពួក​នាយ​ទាហាន​ហ្លួង​ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ព្រះ​មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ព្រះ‌បាទ​យ៉ូអាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។


នៅ​គ្រា​នោះ ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ​រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិត‌សិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចម្រៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:


សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា‌ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។


បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែនដី។ រាជា‌ណាចក្រ​នោះ​ប្លែក​ពី​រាជា‌ណាចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ។