លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី
លោកុប្បត្តិ 36:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមេកន្ទ្រាញរបស់ជនជាតិហូរីមានឈ្មោះដូចតទៅ: លោកឡូថាន លោកសូបាល លោកស៊ីបៀន លោកអណា ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកមេដឹកនាំរបស់ជនជាតិហូរី គឺមេដឹកនាំឡូថាន មេដឹកនាំសូបាល មេដឹកនាំស៊ីបៀន មេដឹកនាំអ័ណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពូជអំបូរដែលកើតពីពួកហូរីមក គឺឡូថាន សូបាល ស៊ីបៀន អ័ណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពួកមេដែលកើតពីពួកហូរីមក គឺឡូថាន១ សូបាល១ ស៊ីបៀន១ អ័ន៉ា១ អាល់គីតាប រីឯមេកន្ទ្រាញរបស់ជនជាតិហូរី មានឈ្មោះដូចតទៅ: ឡូថាន សូបាល ស៊ីបៀន អណា |
លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី
រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា
លោកឌីសុន លោកអេស៊ើរ និងលោកឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។