កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។
លោកុប្បត្តិ 36:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអណាមាន ឌីសុន និងនាងអហូលីបាម៉ា។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនៗរបស់អ័ណា គឺឌីសុន និងអ័ហូលីបាម៉ាជាកូនស្រីរបស់អ័ណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់អ័ណា គឺឌីសុន និងនាងអ័ហូលីបាម៉ា ជាកូនស្រីអ័ណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាកូនចៅអ័ន៉ា នឹងឌីសុន នឹងអ័ហូលីបាម៉ាជាកូនស្រីអ័ន៉ា អាល់គីតាប កូនចៅរបស់អណា មាន ឌីសសុន និងនាងអហូលីបាម៉ា។ |
កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។
មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។
លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី
រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។
ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។
កូនរបស់លោកអណាគឺឌីសសុន កូនរបស់លោកឌីសសុនមាន ហិបដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។