ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមកាត់ស្បែកដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។
លោកុប្បត្តិ 34:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាម៉ោរ និងស៊ីគែមជាកូន ក៏យល់ស្របតាមពាក្យស្នើនេះ។ ព្រះគម្ពីរខ្មែរសាកល ពាក្យរបស់ពួកគេក៏ល្អក្នុងភ្នែករបស់ហេម័រ និងស៊ីគែមកូនប្រុសរបស់ហេម័រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យរបស់គេក៏ពេញចិត្តដល់ហាម៉ោរ និងស៊ីគែមជាកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ នឹងស៊ីគែមជាបុត្រទ្រង់ដែរ អាល់គីតាប ហាម៉ោរ និងស៊ីគែមជាកូន ក៏យល់ស្របតាមពាក្យស្នើនេះ។ |
ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមកាត់ស្បែកដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។
អ្នកកំលោះនោះមិនបង្អែបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម៉ោរ គេគោរពស៊ីគែមជាងគេ។
ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។