ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
លោកុប្បត្តិ 34:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់នាងឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ស៊ីគែមក៏និយាយនឹងឪពុក និងពួកបងប្រុសរបស់នាងដែរថា៖ “សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ពួកលោកផង ហើយអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ ខ្ញុំនឹងជូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីគែមក៏ពោលទៅកាន់ឪពុក និងបងប្អូនប្រុសៗរបស់នាងឌីណាថា៖ «សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់ ខ្ញុំនឹងជូនទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស៊ីគែមទ្រង់មានបន្ទូលនឹងឪពុក ហើយនឹងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់ អាល់គីតាប ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់ឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំសូមប្រគល់ជូនទាំងអស់។ |
ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។
លោកអេសាវពោលថា៖ «យ៉ាងហោចណាស់ក៏បងចង់ទុកគ្នាបងខ្លះ ឲ្យរួមដំណើរជាមួយប្អូនដែរ»។ លោកយ៉ាកុបតបថា៖ «មិនចាំបាច់ទេ លោកបងបានអធ្យាស្រ័យដល់រូបខ្ញុំតែប៉ុណ្ណេះ ក៏ល្មមហើយ»។
បងប្អូនអាចរស់នៅជាមួយយើងខ្ញុំបាន ដ្បិតស្រុកទេសនេះនៅចំហសម្រាប់បងប្អូន ដូច្នេះ សូមបងប្អូនតាំងទីលំនៅរកស៊ី និងទិញដីធ្លីនៅស្រុកនេះហើយ»។
សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្ណាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។