ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អេសាវ​សួរ​ទៀត​ថា​៖ “តើ​ក្បួនដង្ហែ​ទាំងអស់​នេះ​ដែល​ខ្ញុំ​បាន​ជួប មានន័យ​ដូចម្ដេច​?”។ យ៉ាកុប​តបថា​៖ “គឺ​ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អេសាវ​សួរ​ថា៖ «តើ​ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​បង​ឃើញ​អម្បាញ់​មិញ​មក​ធ្វើ​អ្វី?» លោក​យ៉ាកុប​ជម្រាប​ថា៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​សួរ​យ៉ាកុប​ថា ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​អញ​ឃើញ​អម្បាញ់‌មិញ​មក​ធ្វើ​អ្វី យ៉ាកុប​ជំរាប​ថា នោះ​ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង

សូមមើលជំពូក

អាល់គីតាប

អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មាន​គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្ដី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។


អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។


លោក​ស្រី​លេអា និង​កូនៗ​របស់​គាត់ ក៏​ចូល​មក​ក្រាប​សំពះ ហើយ​យ៉ូសែប និង​លោក​ស្រី​រ៉ាជែល នាំ​គ្នា​ចូល​មក​ក្រាប​សំពះ​ដែរ។


ចាប់​ពី​ពេល​លោក​ប៉ូទី‌ផារ​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មក ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អេស៊ីប​នេះ ព្រោះ​តែ​លោក​យ៉ូសែប ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់ គឺ​ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចម្ការ។


ព្រះ‌រាជា​ស្រឡាញ់​នាង​អេសធើរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះ‌ហឫទ័យ​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាស‌ធី។