ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ជម្រាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់‌ទាក់​ផង​មើល​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​និយាយ​ដែរ​ថា​: ‘មើល៍! យ៉ាកុប​បាវបម្រើ​របស់លោក​នៅពីក្រោយ​យើងខ្ញុំ’”។ ដ្បិត​គាត់​គិតថា​៖ “ខ្ញុំ​នឹង​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់​។ ប្រហែលជា​គាត់​នឹង​ទទួល​ខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ត្រូវ​ជម្រាប​លោក​ថា "យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ ដ្បិត​លោក​គិត​ថា៖ «ខ្ញុំមុខ​ជា​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ​មិន​ខាន រួច​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់ ប្រហែល​ជា​គាត់​នឹង​ទទួល​ខ្ញុំ​ដោយ​ស្រួល​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ត្រូវ​ជំរាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បំរើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ

សូមមើលជំពូក

អាល់គីតាប

គឺ​ជម្រាប​គាត់​ថា “យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ យ៉ាកកូប​ធ្វើ​ដូច្នេះ ព្រោះ​គាត់​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​អេសាវ​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់​ទាក់​ផង​មើល​ទៅ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​បង្គាប់​អ្នក​ដែល​នៅ​បន្ទាប់​ពី​អ្នក​ដើរ​ខាង​មុខ និង​អ្នក​ទី​បី ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ដើរ​តាម​ហ្វូង​សត្វ​ដូចៗ​គ្នា​ទាំង​អស់។ លោក​បង្គាប់​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជួប​លោក​អេសាវ ជា​ម្ចាស់ ត្រូវ​ជម្រាប​លោក​ដូច្នេះ


គេ​ក៏​នាំ​សត្វ​ទាំង‌ឡាយ​ដែល​លោក​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ លោក​យ៉ាកុប​ស្នាក់​នៅ​ក្នុង​ជំរំ។


លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគ‌ផល​ពី​ស្រុក​យើង​ទៅ​ជូន​លោក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីង‌ទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ស្វាយ‌ចន្ទី​ទៅ​ជា​មួយ​ផង។


ពួក​មន្ត្រី​ទូល​ថា៖ «ទូលបង្គំ​ឮ​គេ​និយាយ​ថា ស្ដេច​អ៊ីស្រា‌អែល​សុទ្ធ​តែ​ជា​ស្ដេច​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល នោះ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។


មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជម្លោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។


សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។


ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។


ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។


គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់‌ទោស​ឲ្យ ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។


ក្រែង​លោ​ព្រះ‌ជាម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​លែង​ព្រះ‌ពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។


ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់


ចូរ​ឆ្លាក់​រូប​ឫស‌ដូង‌បាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ព្រះអង្គ​ប្រហែល​ជា​នឹង​បន្ធូរ​បន្ថយ​ទណ្ឌ‌កម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។