ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​កាលណា​ហ្វូងសត្វ​ទាំងអស់​បាន​ជុំគ្នា​នៅ​ទីនោះ ទើប​គេ​ប្រមៀល​ថ្ម​នោះ​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ចៀម​ផឹក រួច​គេ​ដាក់​ថ្ម​នោះ​លើ​មាត់​អណ្ដូង​ត្រង់​កន្លែងដើម​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ពី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ទី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

សូមមើលជំពូក

អាល់គីតាប

កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្តុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្តូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឃើញ​អណ្ដូង​ទឹក​មួយ​នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សម្រាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​ឲ្យ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។


លោក​យ៉ាកុប​សួរ​ពួក​គង្វាល​ថា៖ «បងប្អូន​អើយ តើ​បងប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។


គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គម្រប​អណ្ដូង​ឲ្យ​វា​ផឹក​ទឹក»។


ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង អូន​ជា​អណ្ដូង​ទឹក​របស់​បង និង​ជា​ប្រភព​ទឹក​របស់​បង។


ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង រៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ជ័យ‌ជម្នះ! ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។