Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ទី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ហើយ​កាលណា​ហ្វូងសត្វ​ទាំងអស់​បាន​ជុំគ្នា​នៅ​ទីនោះ ទើប​គេ​ប្រមៀល​ថ្ម​នោះ​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ចៀម​ផឹក រួច​គេ​ដាក់​ថ្ម​នោះ​លើ​មាត់​អណ្ដូង​ត្រង់​កន្លែងដើម​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ពី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្តុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្តូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក្រឡេក​មើល​ទៅ​ឃើញ​អណ្តូង​១​នៅ​ទី​វាល ក៏​ឃើញ​មាន​ចៀម​៣​ហ្វូង​ដេក​នៅ​ត្រង់​នោះ ដ្បិត​គេ​ធ្លាប់​តែ​ឲ្យ​ហ្វូង​សត្វ​ផឹក​ទឹក​នៅ​ទី​អណ្តូង​នោះ តែ​ថ្ម​ដែល​គ្រប​មាត់​អណ្តូង​ធំ​ណាស់


ឯ​យ៉ាកុប​គាត់​សួរ​គេ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នៅ​ស្រុក​ណា គេ​ឆ្លើយ​ថា យើង​នៅ​ខារ៉ាន


តែ​គេ​ឆ្លើយ​ថា មិន​កើត​ទេ ទាល់​តែ​ហ្វូង​ចៀម​ទាំង​អស់​បាន​មូល​មក​ព្រម ហើយ​បាន​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ នោះ​ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន។


តែ​ពួក​គង្វាល​ចៀម​គេ​មក​បណ្តេញ​នាង​ទាំង​នោះ​វិញ នោះ​ម៉ូសេ​ក៏​ក្រោក​ឡើង​ជួយ​រាំងរា​នាង រួច​យក​ទឹក​ទៅ​ឲ្យ​ហ្វូង​សត្វ​ផឹក


ប្អូន ជា​ប្រពន្ធ​របស់​អញ ប្រៀប​ដូច​ជា​សួន‌ច្បារ ដែល​រាំង​ផ្លូវ​ចូល ជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់


នៅ​ទី​ឆ្ងាយ​ពី​សូរ​អឺង‌អាប់​នៃ​ពួក​ប្រមាញ់​ធ្នូ នោះ​គេ​នឹង​ប្រជុំ​ត្រង់​កន្លែង​ដង​ទឹក ថ្លែង​ប្រាប់​ពី​អំពើ​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​ពី​អស់​ទាំង​អំពើ​សុចរិត​ដែល​ទ្រង់​ប្រោស ក្នុង​គ្រា​ដែល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​គ្រា​នោះ ពួក​រាស្ត្រ​ផង​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​ដល់​អស់​ទាំង​ទ្វារ​ក្រុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម