ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​នាង​គ្រប់ខែ​ត្រូវ​សម្រាលកូន​ហើយ មើល៍! មាន​កូនភ្លោះ​ក្នុង​ផ្ទៃ​នាង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នាង​គ្រប់​ខែ​ហើយ នោះ​មើល៍ មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​របស់​នាង​មែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​នាង​គ្រប់​ខែ​ហើយ នោះ​មើល មាន​កូន​ភ្លោះ​តាំង​នៅ​ក្នុង​ផ្ទៃ​នាង

សូមមើលជំពូក

អាល់គីតាប

ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជា‌ជាតិ​ពីរ សាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត កូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។


កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។


លុះ​ជិត​ដល់​ពេល​សម្រាល​កូន គេ​ដឹង​ថា​នាង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង។


លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក​ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។


កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បងប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។


យើង​បាន​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​ឲ្យ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកុប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។