ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។
លោកុប្បត្តិ 24:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ ព្រះគម្ពីរខ្មែរសាកល នាងក្រមុំនោះមានរូបឆោមស្រស់ស្អាតណាស់ ជាស្ត្រីព្រហ្មចារី ហើយមិនដែលមានប្រុសណាធ្លាប់រួមដំណេកជាមួយនាងឡើយ។ នាងចុះទៅប្រភពទឹក ហើយដងទឹកឲ្យពេញក្អមរបស់នាង ក៏ឡើងមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានរូបសម្រស់ល្អណាស់ ជាស្ត្រីក្រមុំព្រហ្មចារី គ្មានប្រុសណាបានស្គាល់នាងឡើយ។ នាងចុះទៅក្នុងអណ្តូង ដងទឹកពេញក្អម រួចឡើងមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ អាល់គីតាប នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ |
ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។
ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបិកាមានរូបឆោមស្អាតល្អណាស់។
គាត់ប្រគល់ឲ្យលោកយ៉ូសែបគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន ហើយក្រៅតែពីបរិភោគ គាត់មិនខ្វល់ខ្វាយនឹងកិច្ចការអ្វីទៀតឡើយ។ លោកយ៉ូសែបមានរូបរាងសង្ហាណាស់។
លោកអដាំ រួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។