លោកុប្បត្តិ 23:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖ ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំក្រោកចេញពីមុខសព ហើយនិយាយនឹងកូនចៅហេតថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំក្រោកចេញពីមុខសពប្រពន្ធរបស់លោក ហើយនិយាយទៅពួកកូនចៅហេតថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ក្រោក ចេញពីមុខសព ទៅនិយាយនឹងពួកកូនចៅហេតថា អាល់គីតាប បន្ទាប់មក អ៊ីព្រហ៊ីមចាកចេញពីសាកសពភរិយា ទៅមានប្រសាសន៍នឹងជនជាតិហេតដូចតទៅ៖ |
គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។
លោកស្រីរេបិកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។
លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្ដេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។