ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 12:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អាប់រ៉ាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អាប់រ៉ាម​ក៏​ចេញដំណើរទៅ ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​នឹង​គាត់ ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ អាប់រ៉ាម​មាន​អាយុ​ចិតសិបប្រាំ​ឆ្នាំ ពេល​គាត់​ចាកចេញ​ពី​ហារ៉ាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឡុត​ក៏​ទៅ​ជា​មួយ​ដែរ កាល​អាប់រ៉ាម​ចេញ​ពី​ខារ៉ាន​ទៅ នោះ​គាត់​អាយុ​បាន​៧៥​ឆ្នាំ​ហើយ

សូមមើលជំពូក

អាល់គីតាប

អ៊ីប្រាំ​ក៏​ចេញ​ដំណើរ​ទៅ តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ឡូត​ក៏​ទៅ​ជា​មួយ​គាត់​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 12:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​ថេរ៉ា។ លោក​ថេរ៉ា​បង្កើត​លោក​អាប់រ៉ាម លោក​ណាឃរ និង​លោក​ហារ៉ាន។ លោក​ហារ៉ាន​បង្កើត​ឡុត។


លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។


លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។


នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មា‌អែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។


ពេល​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​យក​នាង​ហាការ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​លោក​អាប់រ៉ាម​ជា​ស្វាមី​ធ្វើ​ជា​ប្រពន្ធ លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។


លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិត‌សិប​ប្រាំ​ឆ្នាំ។


លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។


លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។


ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។


ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។