ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 9:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន ក្រលៀន និង​ថ្លើម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល ខ្លាញ់​ចៀម​ឈ្មោល កន្ទុយ​ជាប់​ខ្លាញ់ និង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ក្រលៀន​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​ជាប់នឹង​ក្រលៀន ព្រម​ទាំង​ស្រទាប់​ថ្លើម​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល​នឹង​ចៀម​ឈ្មោល កន្ទុយ នឹង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ នឹង​ស្រទាប់​ថ្លើម​ផង

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល​ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​ពោះ‌វៀន​ក្រលៀន និង​ថ្លើម

សូមមើលជំពូក



លេវី‌វិន័យ 9:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។


ត្រូវ​យក​ខ្លាញ់​ទាំង​អស់ ដែល​ជាប់​នឹង​ពោះ‌វៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។


បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ។ ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​ព្រះ‌អម្ចាស់។


បូជា‌ចារ្យ​ជា​កូន​របស់​លោក​អើរ៉ុន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​នឹង​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


យញ្ញ‌បូជា​មេត្រី‌ភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់ កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្ដាច់​ចេញ​ពី​ឆ្អឹង​ខ្នង ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន


លោក​ដុត​ខ្លាញ់ ក្រលៀន និង​អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម​របស់​សត្វ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​លោក​អើរ៉ុន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។