«នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់។
នេះជារបៀបថ្វាយយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា។
នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា
«នេះជាហ៊ូកុំស្តីអំពីគូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា។
ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់។ ឥឡូវនេះ ចូរនាំសត្វដែលអ្នករាល់គ្នាត្រូវថ្វាយជាយញ្ញបូជាអរព្រះគុណ ចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវថ្វាយជាយញ្ញបូជាចូលមកថ្វាយ ដើម្បីអរព្រះគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានថ្វាយតង្វាយដុតទាំងមូលដែរ។
ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
«ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។
រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រាអែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកថ្វាយជាតង្វាយដុត*ទាំងមូល ជាយញ្ញបូជាមេត្រីភាព និងធ្វើពិធីរំដោះបាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ត្រូវបរិភោគសាច់របស់សត្វដែលអ្នករាល់គ្នាធ្វើយញ្ញបូជានៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។
ពេលណាអ្នករាល់គ្នាយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ ដើម្បីលើកតម្កើងព្រះអង្គ ត្រូវថ្វាយតាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ។
រីឯតង្វាយម្សៅទាំងប៉ុន្មាន ដែលលាយជាមួយប្រេង ឬមិនទាន់លាយក្ដី ត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់អើរ៉ុន»។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវយកចំណែករបស់ព្រះអម្ចាស់ថ្វាយព្រះអង្គ។
ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ យញ្ញបូជាមេត្រីភាពដែរ។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកនេថានេល ជាកូនរបស់លោកស៊ូហារ។