ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះអម្ចាស់ ត្រូវនាំសត្វនោះទៅជូនបូជាចារ្យ
លេវីវិន័យ 27:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វនោះជាសត្វមិនបរិសុទ្ធ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលបូជាចារ្យបានគិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើជាកូនរបស់សត្វដែលមិនស្អាត នោះគេត្រូវលោះតាមតម្លៃដែលអ្នកគិតសម្រេច ហើយត្រូវថែមមួយភាគក្នុងប្រាំលើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវលក់ទៅតាមតម្លៃដែលអ្នកគិតនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាកូនរបស់សត្វដែលមិនស្អាត នោះត្រូវឲ្យគេលោះតាមដំឡៃដែលឯងគិតសំរេច ហើយត្រូវថែម១ភាគក្នុង៥លើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវឲ្យលក់ទៅតាមដំឡៃដែលឯងគិតនោះ។ អាល់គីតាប ប្រសិនបើសត្វនោះជាសត្វមិនល្អ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលអ៊ីមុាំបានគិត។ |
ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះអម្ចាស់ ត្រូវនាំសត្វនោះទៅជូនបូជាចារ្យ
ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត។
ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។
មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនថ្វាយព្រះអម្ចាស់ឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀម ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ រួចស្រេចទៅហើយ។
បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។
ប្រសិនបើនរណាម្នាក់ចង់លោះតង្វាយមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។
ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគាត់។