លោកដាវីឌពោលថា៖ «អ្នកស្លាប់ ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសម្ដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក»។
លេវីវិន័យ 20:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជេរប្រមាថឪពុកម្ដាយត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះទទួលខុសត្រូវលើការស្លាប់របស់ខ្លួន ព្រោះបានជេរប្រមាថឪពុកម្ដាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសម្លាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះឈាមគេត្រូវធ្លាក់មកលើគេវិញ។ អាល់គីតាប អ្នកដែលជេរប្រមាថឪពុកម្តាយត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះទទួលខុសត្រូវលើការស្លាប់របស់ខ្លួន ព្រោះបានជេរប្រមាថឪពុកម្តាយ។ |
លោកដាវីឌពោលថា៖ «អ្នកស្លាប់ ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសម្ដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក»។
ព្រះអម្ចាស់ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។
អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
ឲ្យប្រាក់គេខ្ចី ដើម្បីយកការ និងទារកម្រៃហួសហេតុ។ តើកូនរបៀបនេះអាចរស់បានឬ? ទេ កូននោះមិនអាចរស់បានឡើយ។ គេត្រូវតែស្លាប់ ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។
ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
ប្រសិនបើបុរស ឬស្ត្រីម្នាក់ចេះអន្ទងខ្មោច ឬទស្សន៍ទាយជោគរាសី ត្រូវតែទទួលទោសដល់ស្លាប់។ ចូរយកដុំថ្មគប់សម្លាប់ពួកគេ ហើយពួកគេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន»។
ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។
ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
លោកម៉ូសេ*បានថ្លែងថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត”
“អ្នកណាប្រមាថមើលងាយមាតាបិតា អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ!
ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែមទទួលទោស ព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។