Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 27:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 “អ្នក​ណា​ប្រមាថ​មើល‌ងាយ​មាតា‌បិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 "ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ឪពុក​ម្តាយ​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 “អ្នក​ណា​ប្រមាថ​មើល​ងាយ​ឪពុក‌ម្តាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 27:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដាសា​ហើយ! សូម​ឲ្យ​បងប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។


ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។


អ្នក​ណា​ជេរ​ប្រទេច‌ផ្ដាសា​មាតា‌បិតា អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។


ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាក់‌ងាយ​ឪពុក‌ម្ដាយ ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទៅ​លើ​ជន​បរទេស ព្រម​ទាំង​កេង‌ប្រវ័ញ្ច​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​មាតា‌បិតា​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ*​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


អ្នក​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក​ម្ដាយ។


ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​ប្រទាន​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម