រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
លេវីវិន័យ 17:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសម្អាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកណាដែលបរិភោគសត្វ ដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសម្លាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់អ្នកណាដែលបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសំឡាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ អាល់គីតាប មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេសដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសំអាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនគេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបានបរិសុទ្ធឡើងវិញ។ |
រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។
ខ្ញុំពោលឡើងថា៖ «បពិត្រព្រះជាអម្ចាស់ ទូលបង្គំតែងតែចៀសវាងអ្វីៗគ្រប់យ៉ាង ដែលធ្វើឲ្យមានសៅហ្មង គឺតាំងពីក្មេងមកទល់សព្វថ្ងៃ ទូលបង្គំមិនធ្លាប់បរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំឡើយ ហើយទូលបង្គំក៏មិនបរិភោគសាច់សត្វមិនបរិសុទ្ធដែរ»។
បូជាចារ្យមិនត្រូវបរិភោគសាច់សត្វចតុប្បាទ ឬសត្វស្លាបដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំនោះឡើយ»។
សត្វទាំងនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
អ្នកកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចវានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែក ថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។
ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះ ត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកណាប៉ះពាល់វត្ថុដែលគេដាក់នៅក្រោមអ្នកជំងឺ អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកកាន់វត្ថុនេះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
បូជាចារ្យមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃខាំឡើយ ដើម្បីកុំឲ្យខ្លួនត្រូវសៅហ្មង ព្រោះតែសត្វនោះ។ យើងជាព្រះអម្ចាស់។
រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បាន តែមិនត្រូវបរិភោគឡើយ។
អ្នកដែលមិនសៅហ្មងត្រូវប្រោះទឹកទៅលើអ្នកសៅហ្មងនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបរិសុទ្ធនៅពេលល្ងាច។
នេះជាច្បាប់ដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកឲ្យគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសម្រាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។
រីឯអ្នកដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។
មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។