ត្រូវប្រព្រឹត្តចំពោះអើរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។
លេវីវិន័យ 15:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាខ្ទុះរបស់អ្នកកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកជ្រោះយកមកលាងសម្អាតខ្លួនប្រាណ រួចហើយទើបគាត់បរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកាលណាមនុស្សដែលហូរខ្ទុះនោះបានជាស្អាតហើយ នោះត្រូវរាប់ប្រាំពីរថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសម្លៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាមនុស្ស ដែលហូរខ្ទុះនោះ បានជាស្អាតហើយ នោះត្រូវរាប់៧ថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសំលៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ អាល់គីតាប កាលណាខ្ទុះរបស់អ្នកដែលកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកពីជ្រោះយកមកលាងសំអាតខ្លួនប្រាណ រួចហើយទើបគាត់បានបរិសុទ្ធ។ |
ត្រូវប្រព្រឹត្តចំពោះអើរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។
យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ* រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។
នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្ដបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។
អ្នកទទួលពិធីជម្រះកាយនោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជម្រះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
កាលណានាងឈប់ធ្លាក់ឈាមហើយ នាងត្រូវរង់ចាំអស់រយៈពេលប្រាំពីរថ្ងៃទៀត ទើបនាងអាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។
អ្នកប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។
នៅថ្ងៃទីប្រាំបី លោកម៉ូសេកោះហៅលោកអើរ៉ុន កូនប្រុសរបស់លោក និងអស់លោកព្រឹទ្ធាចារ្យអ៊ីស្រាអែលឲ្យមក។
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្ដោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃមែន ឬមិនមែន? ដូច្នេះ ចូរបណ្ដេញគាត់ឲ្យចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបរិសុទ្ធ* ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។
សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!
និងព្រះយេស៊ូគ្រិស្ត ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។