និក្ខមនំ 29:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយដង្វាយឲ្យធួននឹងអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនាក៏នឹងបានជាបរិសុទ្ធដែរ។ សូមមើលជំពូកអាល់គីតាប37 ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាបរិសុទ្ធដែរ។ សូមមើលជំពូក |
ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។