ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
លេវីវិន័យ 13:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្រោយពេលបូជាចារ្យប្រកាសថាគាត់បានបរិសុទ្ធហើយ ស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបបូជាចារ្យវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តេ បើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវឲ្យបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត អាល់គីតាប ប៉ុន្តែ ក្រោយពេលដែលអ៊ីមុាំប្រកាសថា គាត់បានបរិសុទ្ធ ហើយស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបអ៊ីមុាំវិញ។ |
ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
«កាលណាមនុស្សម្នាក់មានកន្ទួលនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបបូជាចារ្យ*អើរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់។
នៅថ្ងៃទីប្រាំពីរ ពេលបូជាចារ្យពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យសាជាថ្មីម្ដងទៀត ប្រសិនបើស្នាមនោះប្រែជាស្រអាប់ ហើយមិនរាលទៅលើស្បែកទេ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ គឺគ្រាន់តែកើតស្រែងប៉ុណ្ណោះ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់បានបរិសុទ្ធ។
បូជាចារ្យពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។
នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រឡប់មកពិនិត្យសាជាថ្មី។ បើស្នាមនោះរាលលើជញ្ជាំងផ្ទះថែមទៀត