លេវីវិន័យ 13:56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យពិនិត្យមើលក្រោយពេលលាងសម្អាត ហើយឃើញថាស្នាមដុះផ្សិតនោះបានរលុប នោះលោកត្រូវកាត់ត្រង់កន្លែងដែលមានស្នាមចេញពីសម្លៀកបំពាក់ ស្បែក ឬអំបោះនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើសង្ឃពិនិត្យឃើញថា រោគនោះចង់ស្រអាប់ហើយ ក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសម្លៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសង្ឃពិនិត្យមើលឃើញថា រោគនោះចង់ស្រអាប់ហើយ ក្នុងពេលក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសំលៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើអ៊ីមុាំពិនិត្យមើលក្រោយពេលលាងសំអាត ហើយឃើញថាស្នាមដុះផ្សិតនោះបានរលុប នោះគាត់ត្រូវកាត់ត្រង់កន្លែងដែលមានស្នាមចេញពីសម្លៀកបំពាក់ ស្បែក ឬអំបោះនោះ។ |
ក្រោយពីលាងសម្អាតហើយ បូជាចារ្យត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។
ក្រោយមក ប្រសិនបើមានស្នាមដុះផ្សិតលេចឡើងវិញ នៅលើសម្លៀកបំពាក់ក្រណាត់អំបោះ ឬលើវត្ថុអំពីស្បែក នោះមានផ្សិតបានកើតឡើងជាថ្មីទៀតហើយ។ ដូច្នេះ ត្រូវតែដុតវត្ថុទាំងនោះចោល។