ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 13:53 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ឃើញ​ថា ផ្សិត​នោះ​មិន​រាល‌ដាល​នៅ​លើ​សម្លៀក‌បំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សម្លៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សំលៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ ប្រសិន​បើ​អ៊ីមុាំ​ពិនិត្យ​មើល ឃើញ​ថា​ផ្សិត​នោះ​មិន​រាល​ដាល​នៅ​លើ​សម្លៀក​បំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ

សូមមើលជំពូក



លេវី‌វិន័យ 13:53
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀក‌បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក


បូជា‌ចារ្យ​ត្រូវ​ដុត​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត​មិន​អាច​បំបាត់​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។


លោក​ត្រូវ​បញ្ជា​ឲ្យ​គេ​លាង​សម្អាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។