បូជាចារ្យទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
លេវីវិន័យ 13:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានពិនិត្យហើយ បូជាចារ្យត្រូវយកវត្ថុទាំងនោះទៅទុក ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់ប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់៧ថ្ងៃ អាល់គីតាប ក្រោយពីបានពិនិត្យហើយ អ៊ីមុាំត្រូវយកវត្ថុទាំងនោះទៅទុកក្នុងរយៈពេលប្រាំពីរថ្ងៃ។ |
បូជាចារ្យទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
ប្រសិនបើជំងឺនោះគ្រាន់តែជាស្នាមភ្លឺពណ៌ស ស្បែកមិនស្រុត ហើយរោមក៏មិនប្រែទៅជាពណ៌សដែរនោះ បូជាចារ្យត្រូវនាំអ្នកជំងឺឲ្យទៅនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនបូជាចារ្យពិនិត្យ។
នៅថ្ងៃទីប្រាំពីរ លោកត្រូវពិនិត្យម្ដងទៀត ប្រសិនបើមានស្នាមរាលដាលលើសម្លៀកបំពាក់ ឬវត្ថុនោះ បានសេចក្ដីថាមានដុះផ្សិតហើយ ដូច្នេះ របស់ទាំងនោះជាវត្ថុមិនបរិសុទ្ធ។
បូជាចារ្យត្រូវចេញពីផ្ទះ។ ពេលមកដល់មាត់ទ្វារ លោកត្រូវបិទទ្វារផ្ទះនោះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។