អ្នករាល់គ្នារៀបចំគម្រោងការ ដូចត្បាញសំបុកពីងពាង ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់ បិទបាំងកាយឡើយ។ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
លេវីវិន័យ 13:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើមានស្នាមដុះផ្សិត កើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្ដី សំពត់ទេសឯកក្ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្លៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំលៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀមឬពីខ្លូតទេស អាល់គីតាប «ប្រសិនបើមានស្នាមដុះផ្សិត កើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្តី សំពត់ទេសឯកក្តី |
អ្នករាល់គ្នារៀបចំគម្រោងការ ដូចត្បាញសំបុកពីងពាង ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់ បិទបាំងកាយឡើយ។ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចម្រុះពណ៌ ទៅតាក់តែងទីសក្ការៈនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។
ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ ដូច្នេះ គាត់ត្រូវរស់នៅដាច់ឡែកពីគេ គឺនៅខាងក្រៅជំរំ»។
បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិតមិនអាចបំបាត់ឡើយ គឺត្រូវតែដុតចោល។
នេះជាច្បាប់ស្ដីអំពីស្នាមដុះផ្សិតនៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃ នៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ច្បាប់នេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។
យប់ជិតផុតហើយ ហើយថ្ងៃ ក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹត ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។
បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។
ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ត ក្នុងព្រះជាម្ចាស់ដែរ។
ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។