ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្ដីថារោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគរមាស់បានជាហើយ គឺជាស្អាតទេ សង្ឃត្រូវប្រកាសថា អ្នកនោះស្អាតពិត។
បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគទឹលម៉ូវបានជាហើយ គឺជាស្អាតទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតពិត។
ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្តីថា រោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះអ៊ីមុាំត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
បូជាចារ្យត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះបូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម្យ៉ាងនៅលើក្បាល ឬនៅត្រង់ចង្កា។
នោះបូជាចារ្យត្រូវពិនិត្យឡើងវិញ។ ប្រសិនបើអង្គែនោះពិតជារាលដាលនៅលើស្បែកមែន បូជាចារ្យមិនចាំបាច់រកមើលរោមពណ៌លឿងទេ ដ្បិតអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
ពេលបុរស ឬស្ត្រីម្នាក់ មានស្នាមពណ៌សនៅលើស្បែក