លេវីវិន័យ 13:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះបូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម្យ៉ាងនៅលើក្បាល ឬនៅត្រង់ចង្កា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសង្ឃត្រូវពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជារមាស់ ជាឃ្លង់នៅក្បាល ឬនៅចង្កា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាទឹលម៉ូវ ជាឃ្លង់នៅក្បាល ឬនៅចង្កា អាល់គីតាប អ៊ីមុាំត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះអ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម៉្យាងនៅលើក្បាល ឬនៅត្រង់ចង្កា។ |
ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យសង្កេតឃើញថា រោគអង្គែនោះគ្មានស្នាមខូងចូលទៅក្នុងស្បែក ហើយក៏គ្មានរោមពណ៌ខ្មៅទេនោះ លោកត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើលោកសង្កេតឃើញថាស្នាមអង្គែពុំបានរាលដាល ព្រមទាំងគ្មានរោមពណ៌លឿង ហើយគ្មានស្នាមខូងទៅចូលទៅក្នុងស្បែកទេនោះ