ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្ដីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
លេវីវិន័យ 13:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅប្រាំពីរថ្ងៃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ អាល់គីតាប ប៉ុន្តែ បើអ៊ីមុាំមិនឃើញមានរោមពណ៌ស នៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។ |
ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្ដីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើរោមប្រែជាមានពណ៌ស ហើយមានស្នាមខូងចូលទៅក្នុងស្បែក នោះជារោគឃ្លង់កើតត្រង់កន្លែងរលាក។ ដូច្នេះ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
នៅថ្ងៃទីប្រាំពីរ ពេលបូជាចារ្យពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។