ហើយបូជាចារ្យពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើលោកសង្កេតឃើញមានកន្ទួលពណ៌សនៅលើស្បែក ហើយកន្ទួលនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីកន្ទួល
លេវីវិន័យ 13:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅថ្ងៃណា គេសង្កេតឃើញមានសាច់ខ្ចីដុះចេញពីខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ អាល់គីតាប ប៉ុន្តែ នៅថ្ងៃណា គេសង្កេតឃើញមានសាច់ខ្ចីដុះចេញពីខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។ |
ហើយបូជាចារ្យពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើលោកសង្កេតឃើញមានកន្ទួលពណ៌សនៅលើស្បែក ហើយកន្ទួលនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីកន្ទួល
បូជាចារ្យត្រូវពិនិត្យមើលដោយហ្មត់ចត់។ បើលោកសង្កេតឃើញថារោគឃ្លង់កើតពេញខ្លួនអ្នកជំងឺ លោកត្រូវប្រកាសថា អ្នកជំងឺនេះជាមនុស្សបរិសុទ្ធ ដ្បិតរូបកាយរបស់គាត់ប្រែជាមានពណ៌សទាំងអស់ ដូច្នេះបានសេចក្ដីថាគាត់បរិសុទ្ធ។
បូជាចារ្យឃើញសាច់ខ្ចី លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ ដ្បិតសាច់ខ្ចីបញ្ជាក់ពីភាពមិនបរិសុទ្ធទេ ដូច្នេះ អ្នកនោះកើតឃ្លង់ហើយ។