នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
លេវីវិន័យ 11:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ អាល់គីតាប ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនហាឡាល់ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ |
នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងក្លាយទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏នឹងក្លាយទៅជាមិនបរិសុទ្ធដែរ។
ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រាន ឬឡក្ដី វត្ថុនោះនឹងទៅជាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវតែកម្ទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនបរិសុទ្ធ។
បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិតមិនអាចបំបាត់ឡើយ គឺត្រូវតែដុតចោល។
គេត្រូវកម្ទេចផ្ទះនោះ ទាំងដុំថ្ម ទាំងឈើ ទាំងបាយអ រួចយកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។
ផើងធ្វើអំពីដីដែលអ្នកជំងឺប៉ះពាល់ ត្រូវតែបំបែកចោលទាំងអស់ តែបើជាផើងធ្វើពីឈើវិញ នោះត្រូវតែយកទឹកមកលាងសម្អាត។
ត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
ប្រសិនបើគេចម្អិនសាច់ក្នុងថ្លាងដី ក្រោយពីចម្អិនរួច ត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចម្អិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចម្អិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។
រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគម្របនឹងក្លាយទៅជាសៅហ្មងដែរ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។