ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 10:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ឈាម​របស់​សត្វ ចូល​មក​ក្នុង​កន្លែង​សក្ការៈ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ដូច​ខ្ញុំ​បាន​បង្គាប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ ឥឡូវ​មិន​បាន​យក​ឈាម​តង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​តង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ឥឡូវ​មិន​បាន​យក​ឈាម​ដង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​ឯង​បាន​បរិភោគ​ដង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ។

សូមមើលជំពូក

អាល់គីតាប

ដោយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ឈាម​របស់​សត្វ ចូល​មក​ក្នុង​កន្លែង​សក្ការៈ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ដូច​ខ្ញុំ​បាន​បង្គាប់»។

សូមមើលជំពូក



លេវី‌វិន័យ 10:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​តង្វាយ​នេះ ក្នុង​ពិធី​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​តង្វាយ​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។


រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទីសក្ការៈ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។