ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ។ ចំពោះ​អ្នក​ដទៃ ព្រះអង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​យល់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​មានបន្ទូលថា​៖“អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នក​ដទៃ គឺ​មក​ជា​ពាក្យឧបមា​វិញ ដើម្បីឲ្យ ‘ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​យល់’។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ ដើម្បី​ឲ្យ​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ ប៉ុន្ដែ​មិន​យល់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «សម្រាប់​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អាថ៌‌កំបាំង​នៃ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ តែ​ចំពោះ​អ្នក​ដទៃ គឺ​ជា​រឿង​ប្រៀប​ធៀប​វិញ ដើម្បី "កាល​ណា​គេ​មើល តែ​មិន​ឃើញ ហើយ​កាល​ណា​គេ​ស្ដាប់ តែ​មិន​យល់" »។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌‌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សំដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​នគរ​របស់​ទ្រង់។ ចំពោះ​អ្នក​ដទៃ ទ្រង់​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ។

សូមមើលជំពូក



លូកា 8:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​តែងតែ​សម្តែង​ភក្ដី‌ភាព ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀត ដោយ​ប្រើ​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង ប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។


អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌ជន​នេះ​ថា ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់ ក៏​អ្នក​រាល់​គ្នា​មិន​យល់ ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។


ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ


«កូន​មនុស្ស​អើយ! អ្នក​រស់​នៅ​ក្នុង​ចំណោម​ពូជ​អ្នក​បះ‌បោរ។ ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះអង្គ​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ​មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្តែង​ឲ្យ​អ្នក​ដឹង។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។


ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល​ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់​ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គេ»។


«ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង មិន​ឲ្យ​ភ្នែក​គេ​មើល​ឃើញ មិន​ឲ្យ​ប្រាជ្ញា​គេ​យល់ ហើយ​មិន​ឲ្យ​គេ​ងាក​មក​រក​យើង ក្រែង‌លោ​យើង​ប្រោស​គេ​ឲ្យ​ជា»។


ព្រះ‌ជា‌ម្ចាស់​មាន​ឫទ្ធា‌នុភាព​នឹង​ធ្វើ​ឲ្យ​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រិស្ត តាម​តែ​ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះអង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក


ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


“យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ចេះ​រេច‌រឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។


គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជា‌ម្ចាស់ ពោល​គឺ​ព្រះ‌គ្រិស្ត​ផ្ទាល់


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថា: ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​ព្រះ‌គ្រិស្ត​ក្នុង​ឋានៈ​ជា​មនុស្ស ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​សុចរិត ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ គេ​ប្រកាស​អំពី​ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង ឲ្យ​មាន​សិរី‌រុងរឿង។