ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
លូកា 7:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូមានព្រះបន្ទូលឲ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះដល់ប្រជាជនដែលកំពុងស្ដាប់ហើយ ព្រះអង្គក៏យាងចូលទៅកាពើណិម។ Khmer Christian Bible ពេលព្រះអង្គមានបន្ទូលទៅបណ្ដាជនដែលកំពុងស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះឲ្យបណ្តាជនស្តាប់រួចហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះ ឲ្យបណ្តាជនស្តាប់រួចហើយ ក៏យាងចូលទៅក្នុងក្រុងកាពើណិមវិញ អាល់គីតាប កាលអ៊ីសាមានប្រសាសន៍ឲ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ អ៊ីសាក៏ចូលទៅក្រុងកាពើណិម។ |
ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។