ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់
លូកា 6:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល*ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ* របស់ព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “មានពរហើយ អ្នកដែលក្រខ្សត់ ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។ Khmer Christian Bible ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា អាល់គីតាប អ៊ីសាងើបមុខមើលសិស្សរបស់គាត់ ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គហើយ ដ្បិតអ្នករាល់គ្នាបានទទួលនគរបស់ អុលឡោះ។ |
ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់
ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាប មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល នឹងប្រោសឲ្យមនុស្សក្រីក្រ បានត្រេកអរសប្បាយដ៏លើសលុបដែរ។
យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
យើងនឹងទុកប្រជាជនមួយចំនួន ដែលទន់ទាប ហើយក្រខ្សត់ ឲ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង ដែលជាព្រះអម្ចាស់។
សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។
គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។
កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។
ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។
លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលុបដែរ។
ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។
ហេតុការណ៍នេះសឲ្យឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើឲ្យបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
“យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកម្សត់ទុគ៌ត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។
ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជសម្បត្តិដ៏រុងរឿង ដ្បិតព្រះអម្ចាស់បានតែងតាំងគ្រឹះនៃផែនដី ហើយព្រះអង្គដាក់ពិភពលោក នៅលើគ្រឹះនេះ។