កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
លូកា 5:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គក៏យាងចុះទូកមួយដែលជាទូករបស់ស៊ីម៉ូន ហើយសុំគាត់ឲ្យចេញទូកពីច្រាំងបន្តិច។ រួចព្រះអង្គក៏គង់ចុះ បង្រៀនហ្វូងមនុស្សពីក្នុងទូកនោះ។ Khmer Christian Bible ព្រះអង្គបានចុះទៅក្នុងទូកមួយជារបស់លោកស៊ីម៉ូនក្នុងចំណោមទូកទាំងពីរនោះ និងបានសុំឲ្យគាត់អុំទូកចេញពីច្រាំងបន្ដិច។ កាលព្រះអង្គអង្គុយចុះ ក៏បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គយាងចុះទៅក្នុងទូកមួយនោះ ជាទូករបស់ស៊ីម៉ូន ក៏សុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គក៏គង់ចុះ ហើយបង្រៀនបណ្ដាជនពីក្នុងទូកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់យាងចុះទូក១នោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ រួចទ្រង់គង់បង្រៀនដល់បណ្តាមនុស្សពីក្នុងទូកវិញ អាល់គីតាប អ៊ីសាចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចអ៊ីសាសុំឲ្យគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្ដិច។ អ៊ីសាបង្រៀនបណ្ដាជនពីក្នុងទូកនោះ។ |
កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។
ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ
ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។
លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។