Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​យាង​ចុះ​ទូក​១​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្តា​មនុស្ស​ពី​ក្នុង​ទូក​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក​មួយ​ដែល​ជា​ទូក​របស់​ស៊ីម៉ូន ហើយ​សុំ​គាត់​ឲ្យ​ចេញទូក​ពី​ច្រាំង​បន្តិច​។ រួច​ព្រះអង្គ​ក៏​គង់ចុះ បង្រៀន​ហ្វូងមនុស្ស​ពីក្នុង​ទូក​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ព្រះអង្គ​បាន​ចុះ​ទៅ​ក្នុង​ទូក​មួយ​ជា​របស់​លោក​ស៊ីម៉ូន​ក្នុង​ចំណោម​ទូក​ទាំង​ពីរ​នោះ​ និង​បាន​សុំ​ឲ្យ​គាត់​អុំ​ទូក​ចេញ​ពី​ច្រាំង​បន្ដិច។​ កាល​ព្រះអង្គ​អង្គុយ​ចុះ​ ក៏​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​យាង​ចុះ​ទៅ​ក្នុង​ទូក​មួយ​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សុំ​ឲ្យ​គាត់​ចេញ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះ‌អង្គ​ក៏​គង់​ចុះ ហើយ​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះអង្គ​សុំ​ឲ្យ​គាត់​ចេញ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះអង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​អ៊ីសា​សុំ​ឲ្យ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។

សូមមើលជំពូក ចម្លង




លូកា 5:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ


ដ្បិត​ទ្រង់​កំពុង​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ទាំង​អស់​ដែល​មាន​ជំងឺ​អ្វីៗ គេ​ប្រឹង​រុល​ចូល​ទៅ ដើម្បី​នឹង​ពាល់​ទ្រង់


ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​មាន​ទូក​នៅ​រង់‌ចាំ ក្រែង​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់


ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ


ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម