ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡា ដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។
លូកា 5:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅពេលហ្វូងមនុស្សកំពុងប្រជ្រៀតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត។ Khmer Christian Bible កាលបណ្ដាជនបានប្រជ្រៀតគ្នាមកឯព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់កំពុងឈរនៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល អាល់គីតាប ថ្ងៃមួយ អ៊ីសានៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញគាត់ ដើម្បីស្ដាប់បន្ទូលរបស់អុលឡោះ។ |
ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡា ដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។
តាំងពីជំនាន់លោកយ៉ូហានបាទីស្ដមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។
ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ
ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
កាលព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។
ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្ស*ថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។
ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។
ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។
ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។
អារក្សចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។
ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។
ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។
បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរាស។
ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ដែលនៅខាងកើតជើងភ្នំពីសកា។
ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់លោកទៅ។
ព្រមទាំងតំបន់អារ៉ាបារហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជម្រាលភ្នំពីសកា។
នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ព្រះបាទស៊ីហុន ជាស្ដេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។