ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
លូកា 3:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។ ព្រះគម្ពីរខ្មែរសាកល ទ្រង់បានបន្ថែមការនេះមួយទៀតលើការអាក្រក់ទាំងអស់ គឺទ្រង់បានឃុំឃាំងយ៉ូហានក្នុងគុក។ Khmer Christian Bible នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទ្រង់បានបន្ថែមការនេះមួយទៀត ដោយចាប់យ៉ូហានដាក់គុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។ អាល់គីតាប ស្តេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់យ៉ះយ៉ាទៅដាក់ក្នុងមន្ទីរឃុំឃាំង។ |
ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ ប្រឆាំងនឹងព្រះអង្គ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ ហើយសម្លាប់ពួកព្យាការី ដែលដាស់តឿនពួកគេឲ្យបែរចិត្ត មករកព្រះអង្គវិញ ពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា តែគ្មានផលប្រយោជន៍អ្វីសោះ ដ្បិតពួកគេមិនព្រមរាងចាលទេ អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី* របស់អ្នករាល់គ្នា។
កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។