លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។
លូកា 24:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់ឱនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។ Khmer Christian Bible លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសក្រោកឡើង រត់ទៅឯផ្នូរ ហើយឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះវិញ ដោយអស្ចារ្យក្នុងចិត្ត ពីហេតុការណ៍ដែលកើតមាននោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំងអស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។ អាល់គីតាប ប៉ុន្តែ ពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿងឆ្ងល់ អំពីហេតុការណ៍ដែលកើតមាននោះ។ |
លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។