Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:12 - Khmer Christian Bible

12 លោក​ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ​ និង​បាន​អោន​មើល​ ក៏​ឃើញ​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​ រួច​គាត់​ក៏​ចាក​ចេញ​មក​វិញ​ដោយ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 យ៉ាងណាមិញ ពេត្រុស​បាន​ក្រោកឡើង​រត់​ទៅ​រូងផ្នូរ ហើយ​ឱនមើល ក៏​ឃើញ​តែ​ក្រណាត់ផាឌិប​ប៉ុណ្ណោះ ដូច្នេះ​គាត់​ក៏​ទៅផ្ទះវិញ ទាំង​ងឿងឆ្ងល់​នឹង​អ្វី​ដែល​បាន​កើតឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេត្រុស​ក្រោក​ឡើង រត់​ទៅ​ឯ​ផ្នូរ ហើយ​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់​ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​វិញ ដោយ​អស្ចារ្យ​ក្នុង​ចិត្ត ពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ លោក​ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​ឱន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះ‌សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប៉ុន្តែ ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​អោន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿង‌ឆ្ងល់ អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។

សូមមើលជំពូក ចម្លង




លូកា 24:12
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ពួកគេ​បាន​យក​សព​ព្រះយេស៊ូ​មក​រុំ​ជាមួយ​គ្រឿង​ក្រអូប​ និង​ក្រណាត់​ទេសឯក​ទៅ​តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​ជនជាតិ​យូដា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម