ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 23:54 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ថ្ងៃ​សប្ប័ទ*​ជិត​មក​ដល់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ថ្ងៃ​នោះ​ជា​ថ្ងៃរៀបចំបុណ្យ ហើយ​ថ្ងៃសប្ប័ទ​ក៏​ហៀបនឹងចូលមកដល់​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ហើយ​ថ្ងៃ​សប្ប័ទ​បាន​ខិត​ជិត​មក​ដល់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​សប្ប័ទ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ។

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​រំលង ហើយ​ថ្ងៃ​ជំអាត់​ជិត​មក​ដល់។

សូមមើលជំពូក



លូកា 23:54
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត


ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ*។ លុះ​ដល់​ល្ងាច


លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។


ពេល​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។


ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ជន‌ជាតិ​យូដា​មិន​ចង់​ឲ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឲ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។


គេ​ដាក់​ព្រះ‌យេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង*។