លូកា 22:65 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។ ព្រះគម្ពីរខ្មែរសាកល គេជេរប្រមាថព្រះអង្គដោយពោលពាក្យផ្សេងៗជាច្រើនផង។ Khmer Christian Bible ហើយពួកគេបាននិយាយពាក្យប្រមាថដល់ព្រះអង្គជាច្រើនទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជេរប្រមាថព្រះអង្គដោយពាក្យជាច្រើនថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។ អាល់គីតាប រួចគេជេរប្រមាថអ៊ីសាជាច្រើនថែមទៀតផង។ |
អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គមិនលើកលែងទោសឲ្យឡើយ។
ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។