ស្ដេចអ៊ីស្រាអែលប្រាប់គេឲ្យទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
លូកា 14:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា ព្រះគម្ពីរខ្មែរសាកល “មួយវិញទៀត នៅពេលចេញទៅច្បាំងនឹងស្ដេចមួយទៀត មានស្ដេចមួយណាមិនអង្គុយពិចារណាជាមុនសិន ថាតើទ្រង់អាចតទល់នឹងទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនឹងទ្រង់ ដោយទ័ពមួយម៉ឺននាក់បានឬយ៉ាងណា? Khmer Christian Bible ពេលស្ដេចមួយអង្គទៅច្បាំងជាមួយស្ដេចមួយអង្គទៀត តើគាត់មិនអង្គុយពិចារណាជាមុនទេឬអី ដើម្បីឲ្យដឹងថា ទ័ពមួយម៉ឺននាក់របស់គាត់អាចតទល់ជាមួយទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនោះបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេចមួយទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងថា ខ្លួនអាចនាំពលមួយម៉ឺនទៅតទល់នឹងស្តេច ដែលនាំពលពីរម៉ឺនមកច្បាំង បានឬមិនបាននោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេច១ទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងជាខ្លួននាំពល១ម៉ឺន ទៅតទល់នឹងស្តេច ដែលនាំពល២ម៉ឺន មកច្បាំងបានឬមិនបាន អាល់គីតាប ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយទត ស្តេចត្រូវគិតគូរជាមុនសិនថា បើស្តេចមានទ័ពមួយម៉ឺន តើស្តេចអាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺនបានឬយ៉ាងណា |
ស្ដេចអ៊ីស្រាអែលប្រាប់គេឲ្យទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ ទៀតមិនខាន!
យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។
កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
បើឃើញថាមិនអាចតទល់ទេ នោះស្ដេចនឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។